(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានចេញលិខិតកោះអញ្ជើញលើកចុងក្រោយដល់ម្ចាស់សហគ្រាស ECL ឲ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ ចំពោះអាជីវកម្មក្លឹបកម្សាន្ត។
តាមរយៈលិខិតនេះ លោក គង់ វិបុល សង្កត់ធ្ងន់ថា «ការមិនបានចុះបញ្ជីពន្ធដារ និងមិនគោរពកាតព្វកិច្ចសារពើពន្ធ គឺជាការធ្វើសកម្មភាពអាជីវកម្ម ដោយខុសច្បាប់ លោក-លោកស្រីម្ចាស់សហគ្រាស ត្រូវបានចាត់ទុកថា បានប្រព្រឹត្តអំពើរាំងស្ទះ ចំពោះការអនុវត្តបទប្បញ្ញត្តិ ស្តីពីពន្ធដារ ដែលអគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចាត់វិធានការ ចុះបិទទីតាំងប្រកបអាជីវកម្ម»៕
ខាងក្រោនេះជាលិខិតរបស់លោក គង់ វិបុល៖