(ភ្នំពេញ)៖ យុវជនមួយចំនួន ចេញវីដេអូជាបន្តបន្ទាប់ ដោយនាំគ្នារិះគន់ លោក ស៊ន តារា សកម្មជនរបស់ក្រុមប្រឆាំង ដែលប្រព្រឹត្តអំពើខុសឆ្គង អសីលធម៌ រហូតដល់ហ៊ានប្រកាស កាត់កាលឪពុកម្តាយ និងបងប្អូនរបស់ខ្លួនចោល ដោយសារតែមាននិន្នាការនយោបាយខុសគ្នា។
ក្រុមយុវជនទាំងនេះ បានសម្តែងការមិនពេញចិត្តទាល់តែសោះ ដែលលោក ស៊ន តារា ជាអ្នករៀនបានច្រើនគួរសមដែរ ប៉ុន្តែបែរជាធ្វើទង្វើឆោតល្ងង់។ ក្រុមយុវជន បានចាត់ទុកថា អ្វីដែល ស៊ន តារា ធ្វើនេះ គឺដោយសារតែគាត់ដើរខុសតាមមនោគមន៍វិជ្ជារបស់ក្រុមប្រឆាំង ហើយជាទង្វើមួយមិនខុសអំពីមនោគមន៍វិជ្ជារបស់ប៉ុលពតនោះទេ។
សូមស្តាប់ និងទស្សនាការសម្តែងមតិរបស់យុវជនដូចតទៅ៖