គណៈកម្មការរៀបចំការប្រឡងខេត្តកំពង់ធំ ទទួលកញ្ចប់វិញ្ញាសាសម្រាប់ការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពី គ.ជ.ប
27-04-2023 14:01
(កំពង់ធំ)៖ កញ្ចប់វិញ្ញាសាចំនួន៩កញ្ចប់ និងកញ្ចប់អត្រាកំណែចំនួន ១កញ្ចប់ សម្រាប់ការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានប្រគល់ជូនប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
ការប្រគល់ត្រូវបានធ្វើឡើងដោយលោក សំ សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន សេវាកម្មច្បាប់ និងបច្ចេកទេស និងលោក កាន់ សុភារៈ អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
លោក សំ សាវុធ បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សម្រាប់ខេត្តកំពង់ធំ ត្រូវការជ្រើសរើសសមាសភាព គឃ.សប ចំនួន ៤០៨រូប ដូច្នេះសូមគណៈកម្មការរៀបចំការប្រឡងទាំងអស់ យកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ គ.ជ.ប ឱ្យបានល្អដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន៕