(ភ្នំពេញ)៖ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពចលនាកម្មករ នឹងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នាពេលបន្តិចទៀតនេះ ពាក់ព័ន្ធនឹងបណ្ដឹងឈ្មោះ គង់ សុភ័ក្រ ដែលចោទប្រកាន់ពីបទ «ក្លែងលិខិត និងផ្ដល់ព័ត៌មានមិនពិត»។
សូមជំរាបថា ប្រធានសម្ព័ន្ធសហជីពចលនាកម្មកររូបនេះ ត្រូវបានតុលាការកោះហៅ ដើម្បីសាកសួរចំនួន៣លើកមកហើយ ពាក់ព័ន្ធនឹងដំណើររឿងក្លែងបន្លំលិខិត និងផ្ដល់ព័ត៌មានមិនពិតនេះ ហើយកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ លោក ប៉ាវ ស៊ីណា ត្រូវបានតុលាការចេញដីកាកោះហៅ ឱ្យចូលបំភ្លឺជាលើកទី៣៕