(កែប)៖ ក្រសួងធម្មការ និងសាសនា រួមជាមួយ គណ:អភិបាលខេត្តកែប បានរួមគ្នារៀបចំទៀនព្រះវស្សា ថ្វាយព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា ទូទាំងខេត្ត ដែលមានវត្តចំនួន១៤វត្ត នៅខេត្តកែប នាល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ដែលប្រារព្ធធ្វើឡើងនៅវត្តសូរិយាវង្ស។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នរ: រតន:វឌ្ឍនោ រដ្ឋលេខាធិការ តំណាងលោកទេសរដ្ឋមន្ត្រី ហឹុម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងលោក កែន សត្ថា អភិបាលខេត្តកែប រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងធម្មការនិងសាសនា និងខេត្តកែបទាំងមូល។

ក្នុងឱកាស នោះ លោករដ្ឋលេខាធិការ បានលើកឡើង អំពីការរីកចម្រើនរបស់រាជរដ្ឋាភិបាល លើគ្រប់វិសយ័ រួមទាំងវិសយ័សាសនាផងដែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ដែលអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរ អាចធ្វើដំណើរគ្រប់ទីកន្លែង ដោយសន្តិភាព និងធ្វើបុណ្យដាក់ទានយ៉ាងស្រួលបំផុត៕