(ប៉ារីស)៖ ប្រជាពលរដ្ឋកម្ពុជា ទោះកំពុងរស់នៅ និងធ្វើការឆ្ងាយក្តី ក៏តែងតែនឹកគិតមកដល់ស្រុកកំណើត និងបន្តជួយគាំទ្រដល់វិស័យសុខាភិបាលនៅប្រទេសកម្ពុជា ជាពិសេសលើសុខភាពកុមារ។
ជាក់ស្តែង ពួកគាត់បានចូលរួមបរិច្ចាកថវិកាសរុបចំនួន ១ ៩៤១អឺរ៉ូ (មួយពាន់ប្រាំបួនរយសែសិបមួយអឺរ៉ូ) ក្នុងឱកាសដែលស្ថានទូតកម្ពុជា រៀបចំសង្ក្រាន្តឆ្នាំថ្មីប្រទេសបារាំង ឆ្នាំ២០២៣។
ប្រជាពលរដ្ឋជាង ៧០០នាក់ បានចូលរួមកម្មវិធីនេះ។ គ្រប់គ្នាបានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ និងថ្លែងអំណរគុណដល់ស្ថានទូត ដែលសង្រ្កាន្តឆ្នាំថ្មីនេះ បានផ្តល់ឱកាសឲ្យពួកគាត់មកជួបជុំគ្នាដ៏ច្រើនកុះករជាមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យតាមគន្លងប្រពៃណីជាតិ សំដៅថែរក្សា និងលើកកំពស់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង៕