(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃពុធ (២៦ មេសា) ថា ប្រទេសហុងគ្រីតែងតែមានទំនាក់ទំនងជាក់ស្តែងជាមួយរុស្ស៊ី ដើម្បីធានាបាននូវតម្រូវការថាមពលរបស់ខ្លួន សូម្បីតែក្នុងអំឡុងសង្គ្រាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៦ ខែមេសា​ ឆ្នាំ២០២៣។

លោកបានបន្ថែមថា ហុងគ្រីមិនអាចប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតផ្សេងទៀត ដែលបានផ្តាច់ខ្លួនដោយជោគជ័យពីប្រភពថាមពលរបស់រុស្ស៊ីនោះទេ ដោយសារតែទីតាំងភូមិសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធតែមួយគត់របស់ខ្លួន។

លោក Szijjarto បាននិយាយយ៉ាងដូច្នេះថា «យើងជាប្រទេសតូចមួយនៅអឺរ៉ុបកណ្តាល។ យើងនៅជិតនឹងរុស្ស៊ី។ ឆ្លងកាត់មហាសមុទ្ររាប់ពាន់ម៉ាយល៍ វាងាយស្រួលក្នុងការវិនិច្ឆ័យស្ថានភាព។ ប៉ុន្តែសម្រាប់ពួកយើងអឺរ៉ុបកណ្តាលរុស្ស៊ីគឺជាការពិតហើយវានឹងក្លាយជា ការពិតទៅថ្ងៃអនាគត»។

លោក Szijjarto បានបន្ថែមទៀតថា បណ្តាញទំនាក់ទំនងជាមួយរុស្ស៊ីត្រូវតែបើកចំហរ ដើម្បីមានឱកាស សម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះសង្រ្គាមអ៊ុយក្រែន៕