(អង់គ្លេស)៖ នៅខណៈពេលនេះ លោកស្រី Theresa May ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីអង់គ្លេសផ្លូវការ បន្ទាប់ពីលោក David Cameron លាលែងពីតំណែង នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិចនាយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។
លោកស្រី Theresa May ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថ្មី នៃចក្រភពអង់គ្លេស ដោយព្រះមហាក្សត្រី Elizabeth II បន្ទាប់ពីលោក David Cameron បានអញ្ជើញចូលគាល់ និងទទួលបានការឯកភាពពីព្រះមហាក្សត្រី នៅក្នុងព្រះបរមរាជវាំង Buckingham របស់អង់គ្លេស។