Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

David Cameron នាយករដ្ឋមន្រ្តីចុះចេញពីតំណែង ជំរុញឲ្យនាយករដ្ឋមន្រ្តីថ្មី បន្តរក្សាភាពជិតស្និទ ជាមួយសហភាពអឺរ៉ុប

13-07-2016 23:06

(ឡុងដ៍)​៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ដែលចុះចេញពីតំណែង លោក David Cameron នៅថ្ងៃពុធនេះ បានជម្រុញឲ្យលោកស្រី Theresa May ជាអ្នកស្នងតំណែងតពីលោក ព្យាយាមរក្សាចក្រភពអង់គ្លេស ឲ្យមានភាពជិតស្និទជាមួយនឹង សហភាពអឺរ៉ុប បើទោះបីជា មានការចរចាដើម្បីចាកចេញក្តី បន្ទាប់ពីការបោះឆ្នោតប្រជាមតិ ចាកចេញពីសហភាពអឺរ៉ុប កាលពីខែមុន។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី១៣ ខែកក្កដានេះ។

«ការប្រឹក្សារបស់ខ្ញុំចំពោះអ្នកស្នងតំណែង គឺថាយើងគួរតែព្យាយាមរក្សាភាពជិតស្និទ ជាមួយសហភាពអឺរ៉ុប តាមដែលអាចធ្វើទៅបាន សម្រាប់ផលប្រយោជន៍ ពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការ និងសន្តិសុខ» នេះបើតាមសម្តីលោក David Cameron។

លោកបន្ថែមថា ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ដែលយើងគួរតែធ្វើឡើងនេះ វានឹងផ្តល់ផលល្អ សម្រាប់ចក្រភពអង់គ្លេស។ វាគឺទាក់ទង ទៅនឹងជីវិតដែល ពាណិជ្ជកម្មចក្រភពអង់គ្លេស ត្រូវបន្តចូលយ៉ាងសមរម្យ ទៅកាន់ទីផ្សារតែមួយ។

ការលើកឡើងនេះ លោក ​Cameron បានធ្វើឡើងនៅអំឡុងពេល ការបង្ហាញខ្លួនជាចុងក្រោយរបស់លោក នៅ​សភាក្នុងតំណែងជា នាយករដ្ឋមន្ត្រី មុនពេលលោកលាលែងពីតំណែង ពីម្ចាស់ក្សត្រី Elizabeth II។

សូមជំរាបថា លោក Cameron បានប្រកាសថា លោកនឹងលាលែងពីតំណែង បន្ទាប់ពីបរាជ័យក្នុងការការពារប្រជាជនចក្រភពអង់គ្លេស ពីការបោះឆ្នោតប្រជាមតិ ចាកចេញពីសហភាពអឺរ៉ុប កាលពីថ្ងៃទី២៣ ខែមិថុនា ​ជាការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលនាំឲ្យ អនាគតរបស់ប្រទេសធ្លាក់ចូលទៅក្នុង ភាពមិនប្រាកដប្រជា៕