(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ និងលោកស្រី អភិបាលរងខណ្ឌ លី រ៉ូហ្សាមី នាល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារយក អំណោយជាគ្រឿងឧបភោគបរិភោគរួមនិងថវិកាមួយចំនួនរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនជនចាស់ជរាទីទាល់ក្រមានជំងឺដល់លំនៅដ្ឋានចំនួន៦គ្រួសារ ស្ថិតក្នុងភូមិក្រោលគោនិងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ បានថ្លែងថា បន្ទាប់ពីទទួលបានដំណឹងតាមរយះបណ្ដា ញក្រុមការងារសមាគមនារីខណ្ឌថា មានពលរដ្ឋចាស់ជរាទី ទាល់ក្រនិងមានជំងឺប្រចាំកាយដែលកំពុងជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទើបល្ងាចថ្ងៃនេះ ក្នុងនាមប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ រួមនិងក្រុមកាងារ បានចុះដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋផ្ទាល់ដើម្បីសាកសួរសុខទុក ដោយនាំមកជាមួយនូវអំណោយជាគ្រឿង ឧបភោគបរិភោគរួមនិងថវិកា ផងដែរសម្រាប់ចែកជូនដល់ពលរដ្ឋ ក្នុងការជួយសម្រាលគ្រាលំបាកដែលកើត មានឡើង ។
ជាមួយគ្នានោះ លោកស្រី អាន ផល្លា បានពាំនាំនូវប្រសាស ផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោកទាំងពីរតែងតែគិតគូរា ល់ទុក្ខលំបាកផ្សេងៗដែលកើតមានចំពោះប្រជាជនកម្ពុជា ។
ចំពោះអំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារទទួលបានរួមមាន៖អង្ករ២០គីឡូក្រាម មី១កេស ត្រីខមួយយួរ ទឹកត្រី១ យួរ ទឹកស៉ីអ៉ីវ១យួរ និងអាហារបំប៉នសុខភាពមួយចំនួនព្រ មទាំងថវិការចំនួន៦ម៉ឺនរៀលផងដែរ ៕