(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់កសិករ ពីការចូលមកដល់យឺតនៃរដូវវស្សាឆ្នាំ២០២៣នេះ ដែលអាចនឹងមកដល់នៅសប្តាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងមានកូនរដូវប្រាំងដែលអាចកើតឡើង ហើយអូសបន្លាយចាប់ពីខែដើមខែកក្កដា ដល់ដើមខែសីហា ដែលអាចបង្កផលប៉ះពាល់ដល់ផលិតកម្មដំណាំកសិកម្ម។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។

​ជាមួយគ្នានេះ ក្រសួងបានបង្ហាញពីវិធានការក្នុងត្រៀម និងឆ្លើយតប ទៅលើបញ្ហា ដែលនឹងកើតមាននាពេលខាងមុខផងដែរ៕