(ភ្នំពេញ)៖ មហាជនជាច្រើនរូប នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានចេញវីដេអូផ្ទុះប្រតិកម្មនឹង លោក ស៊ន តារា និងចាត់ទុកបុគ្គលរូបនេះថាជា «នរកចាប់ជាតិ» ក្រោយការប្រកាសកាត់កាល់ឪពុកម្ដាយខ្លួនចោល។ តាមរយៈ Video ខ្លីៗជាច្រើន មហាជនបានសម្តែងការខកចិត្ត ដែលលោក ស៊ន តារា បានរៀនសូត្រចេះដឹង បែរជាមើលងាយឪពុកម្តាយ ខណៈគេគ្រប់គ្នាទុកឪពុកម្តាយ គឺជាព្រះរស់។

យុជនមួយរូប បានលើកឡើងថា ការកាត់កាល់ឪពុកម្ដាយ ដោយលោក ស៊ន តារា គឺជារឿងអគុណធម៌មែនទែន តែលោក ស៊ន តារា បែរជាចោទទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ថាជាមនុស្សគ្មានគុណធម៌ទៅវិញ។ លោក ស៊ាន តារា ខ្លួនឯងទេ ដែលជាមនុស្សទមិឡ ឥតសាសនា គ្មានគុណធម៌ គ្មានគ្រួសារ និងគ្មានគ្រូបាអាចារ្យណាប្រដៅបាន។

យុវជនដដែលបន្តថា «លោកជាអ្នកចេះដឹងម្នាក់ ជាបញ្ញាវ័ន្តម្នាក់ ប៉ុន្តែលោកមិនដែលយកចំណេះដឹង និងវិជ្ជាជីវៈបម្រើជាតិ និងប្រជាជនទេ។ គ្មានអ្វី ក្រៅពីរិះគន់ គ្មានអ្វីក្រៅពីការមិនពេញចិត្តនឹងសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាទេ។ អញ្ចឹង ខ្ញុំជាយុវជនជំនាន់ថ្មី ខ្ញុំសូមការពារដាច់ខាតសម្រាប់ការអភិវឌ្ឍកម្ពុជា និងផ្តាំលោក ស៊ន តារា ឲ្យភ្ញាក់ខ្លួនឡើង មេដឹកនាំបក្សប្រឆាំង និងសកម្មជនប្រឆាំងជាច្រើន បានចុះចូលនឹងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា អញ្ចឹងដល់វេនលោក ស៊ន តារា ហើយ ភ្ញាក់ខ្លួនឡើង»

បុរសម្នាក់ទៀត ក៏បានចេញ Video សម្តែងការភ្ញាក់ផ្អើល ដែលមើលឃើញថា លោក ស៊ន តារា ហ៊ានធ្វើដល់ថ្នាក់នេះ។ លោកធ្លាប់តែឃើញគេញៀនថ្នាំ ហើយវង្វេងភ្លេចម៉ែភ្លេចឪ ឥឡូវអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ដូច លោក ស៊ន តារា បានខ្ពស់ទៅនៅក្រៅស្រុកហើយ វង្វេងភ្លេចគុណម្តាយឪពុក»។

លោកបន្ថែមថា «ពួកគាត់ខំបង្កើតក្បាលខ្លួនឯងមក ខំពុះពារឲ្យខ្លួនឯងមានចំណេះដឹងខ្ពង់ខ្ពស់ តែចេញចរិតចោលម្សៀត។ មិនដឹងមានមហិច្ឆតាជាស្អីទេ មកបង្ហោះអុជអាលពេញហ្នឹង។ ហ្អើយសម្រាកទៅអា ស៊ន តារា គ្មាននរណាគេជឿលោកឯងទេ»

យុវតីម្នាក់ទៀត ក៏បានថ្លែងថា លោក ស៊ន តារា ធ្លាប់និយាយថា គាត់ជាមនុស្សស្នេហាជាតិ ប៉ុន្តែនេះជាការកុហករបស់គាត់ទេ។ មនុស្សដែលមិនស្រលាញ់គ្រួសារផង តើឲ្យស្រលាញ់អ្នកដទៃយ៉ាងម៉េចទៅ?

យុវតីដដែលបានបន្តថា «លោកពូ ស៊ន តារា លើកឡើងថា ខ្លួនជាអ្នកស្នេហាជាតិ។ តើស្នេហាជាតិយ៉ាងម៉េចទៅ បើគ្រួសារគាត់ក៏គាត់កាត់កាល់ចោលដែរហ្នឹង ហើយធ្វើឲ្យឪពុកម្តាយពិបាកចិត្ត រហូតដល់មានជំងឺហ្នឹង។ វីដេអូនេះ ខ្ញុំសូមផ្ញើទៅលោកពូ ស៊ន តារា ផង»

ស្ត្រីម្នាក់ទៀត បានសម្តែងការហួសចិត្ត ចំពោះទង្វើលោក ស៊ន តារា ដោយសារតែលង់ខ្លួននឹងការប្រឆាំងមិនឈប់។ លោកស្រីបន្តទៀតថា ឪពុកម្តាយជាអ្នកមានគុណ ខិតខំចិញ្ចឹមកូនឲ្យធំដឹងក្តី សូម្បីស្រមោចមួយមិនឲ្យវារកាត់ តែលោក ស៊ន តារា មិនសមជាមនុស្សនោះទេ។

លោកស្រីបន្ថែមថា «លោក ស៊ន តារា ហ្អើយ សូម្បីតែម៉ែឪ ក៏ហ៊ានកាត់កាល់ចោលដែរ។ ពួកគាត់ខិតខំបីបាច់ថែរក្សា ស្រមោចមួយមិនឲ្យវារលើផង​ លោកឯងពិតជាកូនរមិលគុណមែន»

សូមជម្រាបថា នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ កូនរមិលគុណចិត្តជាតិរច្ឆាន ស៊ន តារា ប្រកាសកាត់កាលម៉ែឪ និង​ក្រុមគ្រួសាររបស់ខ្លួន។ ការប្រកាសកាត់កាលបានធ្វើឡើងតាមរយៈទំព័​រ​ហ្វេស​ប៊ុករបស់ ស៊ន តារា ផ្ទាល់តែម្តង។

លោក សុខ ស៊ុនណារ៉េត ជាមន្ត្រីយោធា និងលោកស្រី ពិល វ៉ាន់ថុន ដែលជា​ឪពុក​ម្តាយរបស់ ស៊ន តារា ធ្លាប់បានសម្តែងការខកចិត្ត និងខូចចិត្តជាខ្លាំង​ចំពោះ​ភាពរមិលគុណ និងអកតញ្ញូរបស់ ស៊ន តារា ធ្វើចំពោះពួកគាត់។ ក្នុង​នោះ លោកស្រី ពិល វ៉ាន់ថុន បានកើតវិបត្តិផ្លូវចិត្តរហូតដល់ពេលបច្ចុប្បន្នថែម​ទៀតផង។

ភាពរមិលគុណ និងការប្រកាសកាត់កាលឪពុកម្តាយ និងក្រុមគ្រួសាររបស់ ស៊ន តារា នៅថ្ងៃនេះ គឺជាការបង្ហាញពីសណ្តានជាសត្វតិរច្ឆានរបស់ ស៊ន តារា។ ទង្វើ​របស់ ស៊ន តារា ជាទង្វើថោកទាប និងស្អប់ខ្ពើមបំផុតនៅក្នុងសង្គមខ្មែរ ​ជា​សង្គម​តម្កល់ខ្ពស់នូវការគោរពដឹងគុណចំពោះអ្នកមានគុណ ជាពិសេសលោក​ឪពុកអ្នក​ម្តាយ ដែលត្រូវបានចាត់ទុកជាព្រះរស់នៅក្នុងផ្ទះ។

បើតាម​ធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូវិញ កូនចិត្តជាសត្វតិរច្ឆានអន្យតិរ្ថិយ មិនដឹងបាបបុណ្យគុណទោស ដូច ស៊ន តារា នាពេលនេះ នឹងធ្លាក់ទៅឋាននរក​រាប់​សិបជាន់។

ទង្វើរបស់ ស៊ន តារា នៅថ្ងៃនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចរិតពាលរបស់​ជ​​ន​​ដ៏ថោកទាបរូបនេះ ហើយក៏មិនមានអ្វីដែលចម្លែកនោះដែរ ដែលរូបគេតែង​តែនិយាយប្រមាថកាតទានលើសម្តចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ព្រោះសូម្បីតែឪពុកម្តាយ​របស់គេ ក៏គេមិនគោរព មិនផ្តល់តម្លៃ ហើយប្រកាសកាត់កាលចោល​ថែម​ទៀត។

ទង្វើរបស់ ស៊ន តារា ជាការបង្ហាញនូវគំរូដ៏អាក្រក់ជូរជាតិ ដែលប្រវត្តិមនុស្ស​ជាតិនៅលើពិភពលោកនេះ ជាពិសេសក្នុងសង្គមកម្ពុជាតែម្តងកម្រនឹងកើត​មាន៕