(បារាំង)៖ មន្ត្រីនៃទីក្រុងToulouse ប្រទេសបារាំងបានសរសើរកម្ពុជាថា មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងសន្យាពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងយុវជននៃប្រទេសទាំង២ឲ្យកាន់តែល្អថែមទៀត។
ការសរសើរកម្ពុជាពីមន្ត្រីនៃប្រទេសបារាំងនិងការសន្យាជួយនេះធ្វើឡើងក្នុងគ្រាដែលគណបក្សប្រឆាំងកំពុងតែដើរLobby បរទេស និយាយកុហកបរទេសពីរឿងអាក្រក់ៗនៅកម្ពុជាក្នុងការកេងចំណេញនយោបាយ និងទាមទារឲ្យផ្តាច់ជំនួយនោះទៅវិញ។
សូមជម្រាបថា ការមើលឃើញពីភាពរីកចម្រើននេះ ធ្វើឡើងក្នុងគ្រាដែល ក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុបត្រូវបានអនុញាតឲ្យ ចូលជួបពិភាក្សាកាងារ ជាមួយ លោក Jean-Claude DARDELET អភិបាលរង ក្រុង Toulouse និងលោក Aviv ZONABEND ប្រធានក្រុមប្រឹក្សា ទីក្រុង Toulouse ប្រទេស បារាំង កាលពីថ្មីៗនេះ ។
នៅក្នុងឱកាសនោះលោក ចែម វិឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងលោក ហួត ហាក់ ក៏បានជំរាបជូនភាគីបារាំង អំពីគោល បំណងនៃដំណើរបេសកកម្ម របស់ក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុបអំពីសារសំខាន់ នៃតួនាទីយុវជនក្នុងការចូលរួមអភិវឌ្ឍ ប្រទេសជាតិ និង សភាពការណ៍វិវត្តន៏រីកចំរើន របស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការរីកចំរើនខាង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ។
ជាចុងក្រោយ ភាគីបារាំងក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់សមិទ្ធិផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងសន្យាធ្វើកិច្ចសហ ប្របត្តិការជាមួយគ្នាលើការផ្លាស់ប្ដូរ ដំណើរទស្សនកិច្ច យុវជនផងដែរ៕