(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់១៤នាក់ និងរបួសស្រាល៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង, រថយន្តធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, ប្រជែង១លើក, មិនប្រកាន់ស្តាំ២លើក, បត់គ្រោះថ្នាក់១លើក, កត្តាយានយន្ត១លើក។
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,៨០៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤៩៧គ្រឿង និងពិន័យសរុប ២,៣០៨ គ្រឿង៕