(ភ្នំពេញ)៖ លោក មួង សុភ័ក្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង និងជាសមាជិកសហព័ន្ធសង្គមស៉ីវិល បានចេញមុខរិះគន់ លោក ស៊ន តារា សកម្មជនរបស់ក្រុមប្រឆាំង ដែលលង់នឹងមនោគមន៍វិជ្ជាជ្រុលនិយម រមិលគុណរហូតដល់កាត់កាលឪពុកម្តាយរបស់ខ្លួនចោល។
លោក មួង សុភ័ក្រ បានលើកឡើងថា សម្រាប់ពុទ្ធសាសនា ឪពុកម្តាយជាព្រះរស់ ហើយអ្នកដែលប្រតិបត្តិតាមព្រះពុទ្ធសាសនា តែតម្កល់គុណឪពុកម្តាយធំធេង មិនអាចកាត់ថ្លៃបាន ប៉ុន្តែ លោក ស៊ន តារា ដើម្បីតែផ្គាប់ចិត្តនយោបាយក្រុមប្រឆាំង បានសម្រេចកាត់កាលឪពុកម្តាយ និងបងប្អូនរបស់ខ្លួន ដែលនេះក៏មិនខុសអ្វីពីក្រុមខ្មែរក្រហម ដែលលង់នឹងមនោគមន៍វិជ្ជាឆ្វេងនិយម លែងស្គាល់ឪពុកម្តាយដូចគ្នា។
សូមស្តាប់ និងទស្សនា ការលើកឡើងរបស់ លោក មួង សុភ័ក្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង និងជាសមាជិកសហព័ន្ធសង្គមស៉ីវិល ដូចតទៅ៖