(ភ្នំពេញ)៖ លោក ម៉ៅ ស៊ីថា ប្រធានបណ្តាញយុវជនខ្មែរមហានគរ បានសម្តែងការហួសចិត្តចំពោះទង្វើរបស់ លោក ស៊ន តារា សកម្មជនរបស់ក្រុមប្រឆាំង ដោយហ៊ានកាត់កាលឪពុកម្តាយរបស់ខ្លួនចោល ដែលទង្វើនេះមិនខុសពីកូនតិរច្ឆានឡើយ និងបុគ្គលពាលឡើយ។
តាមរយៈវីដេអូដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, លោក ម៉ៅ ស៊ីថា បានលើកឡើងថា លោកមិននឹកស្មានថា លោក ស៊ន តារា ធ្វើរឿងអគុណធម៌ ចំពោះឪពុកម្តាយរបស់ខ្លួនទាល់តែសោះ ដែលទង្វើនេះយុវជនខ្មែរមិនអាចទទួលយកបានឡើយ។ លោកថា លោក ស៊ន តារា មិនសមជាគំរូរបស់យុវជនទេ ដែលហ៊ានកាត់កាលឪពុកម្តាយខ្លួនឯងចោល។
លោកបានបន្ថែមទៀតថា មនោគមន៍វិជ្ជាដែល លោក ស៊ន តារា ធ្វើនេះមិនខុសអំពីនយោបាយប៉ុលពត នោះទេ។ លោកអំពាវនាវឱ្យអ្នកគាំទ្រក្រុមប្រឆាំងទាំងអស់ កុំយកគំរូតាម លោក ស៊ន តារា ដែលហ៊ានកាត់កាលឪពុកម្តាយខ្លួនឯងចោល៕
ខាងក្រោមនេះជាការសម្តែងមតិរបស់លោក ម៉ៅ ស៊ីថា៖