(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា រយៈពេល២ថ្ងៃ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន៦ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គណបក្សនយោបាយចំនួន ៦ រួមមានដូចខាងក្រោម៖
ទី១៖ គណបក្សប្រជាជនកម្ពុជា
ទី២៖ គណបក្សយុវជនកម្ពុជា
ទី៣៖ គណបក្សខ្មែររួបរួមជាតិ
ទី៤៖ គណបក្សធម្មាធិបតេយ្យ
ទី៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ
និងទី៦៖ គណបក្សសញ្ជាតិកម្ពុជា
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕