(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាកូនប្រុសច្បងរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានចូលរួមពិធី ANZAC Day Dawn Service នៅស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ តាមការអញ្ជើញរបស់ស្ថានទូត។
ទិវា Anzac គឺជាទិវាជាតិនៃការចងចាំនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលរំលឹកយ៉ាងទូលំទូលាយដល់ប្រជាជនអូស្ត្រាលី និងនូវែលសេឡង់ទាំងអស់ «ដែលបានបម្រើ និងបានស្លាប់នៅក្នុងសង្គ្រាម ជម្លោះ និងប្រតិបត្តិការរក្សាសន្តិភាព»៕