(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និស្សិត និងមន្ត្រីរាជការស៊ីវិលថា ខ្លួននឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ក្របខណ្ឌ « ក» ចំនួន១៤កន្លែង សម្រាប់ឆ្នាំ២០២៣ ដើម្បីបម្រើការងារនៅទីស្តីការក្រសួង។
បេក្ខជនត្រូវបំពេញពាក្យស្នើសុំចុះឈ្មោះប្រឡងអនឡាញ តាមរយៈគេហទំព័រ https://form.gov.kh/mptc23
កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២៖០០នាទីយប់។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកនាយកដ្ឋានបុគ្គលិកនិងបណ្តុះបណ្តាល រៀងរាល់ម៉ោងធ្វើការតាមរយៈទូរសព្ទលេខ 017 716 921 / 012 925 935 ឬអ៊ីមែល [email protected] ៕