(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានរៀបចំកម្មវិធីជប់លៀងដើម្បីអបអរសាទរភាពជោគជ័យរបស់ The Voice Cambodia រដូវកាលទី២ នៅអគារកោះពេជ្រ ដោយមានការ ចូលរួមផ្ទាល់ពី Coach និងបេក្ខជនThe Voice Cambodia រដូវកាលទី២ទាំងអស់បានចូលរួមក្នុងកម្មវិធីនេះផងដែរ។
មុនពេលកម្មវិធីចាប់ផ្តើម អ្នកគាំទ្របេក្ខជនThe Voice Cambodia ជាច្រើននាក់បានមកទទួលអាវយឺតដោយឥតគិតថ្លៃពីស្រាបៀរកម្ពុជា ហើយបានជួបបេក្ខជនដែលខ្លួន គាំទ្រ សុំហត្ថលេខា និងថតរូបជាមួយពួកគាត់ថែមទៀតផង។ ក្នុងកម្មវិធីជប់លៀង Coach និងបេក្ខជនទាំងអស់បានឡើងច្រៀងរួមគ្នាលើឆាកតន្ត្រី ដើម្បីបង្កើនភាពស្និត ស្នាល និងរំលឹកអនុស្សាវរីយ៍ការប្រឡងយ៉ាងស្វិតស្វាញរយៈពេលប្រាំមួយខែកន្លងមក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបេក្ខជនជយលាភី ថែល ថៃ បានចាប់ដៃគូជា មួយCoach ឱក សុគន្ធកញ្ញាម្តងទៀត ច្រៀងបទ «ពេលបងចាស់ទៅ»បន្ទាប់ពីមានការសំណូមពរយ៉ាងច្រើនពីអ្នកចូលរួម ហើយក្នុងកម្មវិធីនេះក៏មានការចាប់រង្វាន់ ផ្សង សំណាង ផងដែរ។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយក ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលបានឧបត្ថម្ភផ្តាច់មុខកម្មវិធីអន្តរជាតិមួយនេះ បានថ្លែងថា The Voice Cambodia រដូវកាល ទី២ ពិតជាទទួលបានជោគជ័យជាទីគាប់ចិត្ត ដោយមានបេក្ខជន បេក្ខនារី មកពីគ្រប់ខេត្តក្រុង ប្រមាណ១០ម៉ឺននាក់ បានដាក់ពាក្យប្រឡង ហើយបានសាងកេរ្តិ៍ឈ្មោះ បន្តិចម្តងៗ រហូតមានអ្នកគាំទ្ររៀងៗខ្លួនយ៉ាងច្រើន។ ក្រៅពី The Voice Cambodia ស្រាបៀរកម្ពុជាតែងតែរៀបចំ និងឧបត្ថម្ភការប្រគំតន្ត្រីធំៗជាច្រើន រៀងរាល់ឆ្នាំនៅទូ ទាំងប្រទេស ដើម្បីជួយលើកស្ទួយសិល្បៈចម្រៀងនៅកម្ពុជា៕