BREAKING NEWS: ព្រះចៅអធិរាជ្យរបស់ជប៉ុនប្រកាសថា នឹងមានផែនការគ្រោងដាក់រាជ្យ ព្រោះតែបញ្ហាសុខភាព
13-07-2016 17:34
(តូក្យូ)៖ ព្រះចៅអធិរាជ្យរបស់ជប៉ុន លោក Akihito ប្រកាសថា នឹងមានផែនការគ្រោងដាក់រាជ្យនៅប៉ុន្មានឆ្នាំខាងមុខនេះ ព្រោះតែបញ្ហាសុខភាព ដោយបច្ចុប្បន្នព្រះចៅអធិរាជ្យមានព្រះជន្ម ៨២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិច។
Akihito បានកើតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៣ និងបានឡើងស្នងតំណែងជាព្រះចៅអធិរាជ្យជប៉ុន នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៩។ ព្រះចៅអធិរាជ្យ Akihito មានអគ្គមហាសីព្រះនាម Michiko Shōda និងមានបុត្រាពីរព្រះអង្គគឺព្រះរាជបុត្រ Naruhito និង Akishino ព្រមទាំងបុត្រីមួយព្រះអង្គគឺព្រះនាង Nori។
គួរបញ្ជាក់ផងដែរថា តំណែងជាព្រះចៅអធិរាជ្យជប៉ុននេះ នឹងត្រូវផ្ទេរទៅឲ្យព្រះអង្គម្ចាស់ Naruhito ដែលជាបុត្រាច្បង៕