(ក្រចះ)៖ នៅរសៀលថ្ងៃទី ១៣ខែ កក្កដា ឆ្នាំ២០១៦ នេះមានបងប្អូនអាជីវករ ផ្សារអូរឬស្សីជាច្រើននាក់ នាំគ្នាលើបដានៅមុខសាលា ខេត្តក្រចេះស្នើសុំ ឲ្យអាជ្ញាធរខេត្តជួយពន្លឿន ក្នុងការសាងសង់ផ្សារឡើងវិញ ដើម្បីឆាប់បានពួកគាត់បន្ដ លក់ដូរបានឡើងវិញ។
បើតាម បងប្អូនអាជីវកនៅទីនោះ បានប្រាប់ឲ្យដឹងថាពួកគាត់ មកតវ៉ានេះមានប្រមាណ ៩០% នៃអាជីវករផ្សារអូរឬស្សី ទាំងអស់ដោយពួកគាត់ លើកឡើងថា នៅក្នុងផ្សារអូរឬស្សី មានជីវករចំនួន ១០% ដែលពួកគាត់មិនព្រមរុះរើ។
ពួកគាត់ក៏បានលើកឡើងទៀតថា សពថ្ងៃផ្សារមានផលលំបាក មានភក់ជ្រាំមិនបានលក់ដូរ ធ្វើអោយពួកគាត់មាន ការលំបាកខ្លាំងណាស់ ទើបពួកគាត់សុំឲ្យអាជ្ញាធរ ជួយដោះស្រាយក្នុងការអភិវត្តន៍ ដើម្បីអោយមានសោភណ័ភាពល្អក្នុង ទីក្រុងក្រចេះទៀតផង។
លោកស្រីសុភាព នាយករដ្ឋបាលសាលាខេត្តក្រចេះ ក៏បានបញ្ជាក់ពីបញ្ហាខាងលើ ឲ្យដឹងថាមានបងប្អូនអាជីវកប្រមាណ ៩០%បានស្នើអាជ្ញាធរសម្របសម្រួល ជាមួយបងប្អូនអាជីវក ១០% ដែលជំទាស់មិនអោយ ធ្វើការអភិវឌ្ឍន៍។
លោកស្រីបន្តទៀតថា លោកស្រី នឹងចុះទៅសម្របសម្រួល ជាមួយនិងអាជីវកចំនួន ១០% ដើម្បីអោយពួកគាត់យល់ព្រម ហើយអាជ្ញាធរ កមានគំរោងដើម្បីអភិវឌ្ឍន៍ ផ្សារនោះដែរព្រោះថាដើម្បីឲ្យ មានសោភណ័ភាព និងលំអក្រុងក្រចេះផងនិង មុខមាត់ខេត្តផងដែរ៕