(ភ្នំពេញ)៖ ក្រុមការងារយេនឌ័រនៃក្រុមអ្នកស្រាវជ្រាវវ័យក្មេង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ បានចេញវីដេអូថ្កោលទោសចំពោះ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបានប្រើពាក្យសម្តីអសីលធម៌ មើលងាយស្ត្រី។

តាមរយៈវីដេអូដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រុមការងារយេនឌ័រ នៃក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានសម្តែងការសោកស្តាយដែលកម្ពុជាមានអ្នកនយោបាយបែបនេះ ដែលមិនស័ក្តិសមជាគំរូរបស់ពលរដ្ឋ និងមិនគួរមានការគាំទ្រនោះទេ។

ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់ ក្រុមការងារយេនឌ័រនៃក្រុមអ្នកស្រាវជ្រាវវ័យក្មេង៖