(ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គមតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិជាតិជំនួយសង្គបានយកប្រាក់គោនយោ បាយរបបសន្តិសុខសង្គម១២ខែ និងសាររំលែកទុក្ខជូនក្រុមគ្រួសារសពអតីតយុទ្ធជនមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ធម្មសុខាសន្តិពល មួន សុខុម ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ប៊ូ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្ម យុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង ៥៖០៤នាទីល្ងាច ក្នុងជន្មាយុ ៩៦ ឆ្នាំដោយជរាពាធនៅគេហដ្ឋានឯកឧត្តម ញឹក វណ្ណារ៉ានិងលោក ជំទាវ ញឹក ដានី ស្ថិតនៅភូមិសក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ជន ជាកញ្ចប់ ដែលរាជរដ្ឋាភិបាលផ្តល់ជូនក្រុមគ្រួ សារសពនិវត្តន៍ជនជាលើកចុងក្រោយដែលមានទំហំទឺក ប្រាក់ស្មើ១២ដង នៃប្រាក់សោធននិវត្តន៍ចុងក្រោយមុនពេ លទទួលមរណ:ភាព។
ដើម្បីទទួលបានប្រាក់គោលរបប នេះក្រុមគ្រួសារសពត្រូវបំពេញបែបបទ និងភ្ជាប់ឯកសារដូចខាងក្រោម៖
*ទី១៖ សេចក្តីចម្លងសំបុត្រមរណ:ភាព
*ទី២៖ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
*ទី៣៖ សៀវភៅធនាគារ ឬប័ណ្ណព័ត៌មាន ឬATM
*ទី៤៖ អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ។
ករណីមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរសព្ទលេខ៖ ០៧០ ៦០៧ ៧៨៣/ ០៩៥ ២៧៩ ៣៣៣/ ០៩៧ ៣១១ ៨០០០៕