(សៀមរាប)៖ លោក ពិន ប្រាកដ អតីតអនុប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្ត ជំនួសលោក ប៊ុន ថាឬទ្ធិ ដែលត្រូវបានចូលនិវត្តន៍។
ការប្រកាសតំណែងថ្មីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំខេត្ត នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី កម្លាំងប្រដាប់អាវុធ ស្ថាប័នព័ន្ធជាច្រើនទៀងផងដែរ៕