Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលារាជធានីភ្នំពេញ កំពុងសិក្សា លើគម្រោងរៀបចំទីតាំងចំណតមួយចំនួន ក្នុងក្រុងភ្នំពេញ

13-07-2016 16:04

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស កំពុងតែសិក្សា អំពីគម្រោងរៀបចំ ចំណតរថយន្ត ទៅទីតាំងអាទិភាពមួយចំនួន នៅទីក្រុងភ្នំពេញ។ គម្រោងរៀបចំចំណតនេះ នឹងជួយបន្ថយដល់ ការកកស្ទះចរាចរណ៍ នៅក្នុងទីក្រុងឱ្យកាន់តែប្រសើរមួយកម្រិតទៀត។

នៅលើទំព័រ Facebook របស់លោក ប៉ា សុជាតិវង្ស បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ លោកប៉ា សុជាតិវង្ស បានបើកកិច្ចប្រជុំពិភាក្សា ពិចារណានិងសិក្សាលើការរៀបចំ ទីតាំងចំណតមួយចំនួនដូចជា ចំណុចជុំវិញផ្សាររាត្រី សួនខាងកើតឌ្រីមលេន ផ្លូវស៊ូស្រ៊ុនវត្តបទុមវតី ខាងកើតសណ្ឋាគារសាន់វេ សួនច្បាររូបហង្ស និងទីតាំងនានាជុំវិញវត្តភ្នំ ជាដើម ។

លោកបានឲ្យដឹងថា« យើងត្រូវតែរៀបចំចំណតឱ្យបានជាយុទ្ធសាស្ត្រសម្រាប់រាជធានីភ្នំពេញទៅថ្ងៃអនាគត»