(ភ្នំពេញ)៖ អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ២នាក់ទៀត ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល ក្រោយចុះចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងអស់ជំនឿលើក្រុមគណបក្សប្រឆាំង។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០២៣នេះ។

លោក ប៉ែន ផល្លីកា គឺជាអតីតអនុប្រធានក្រុមការងារ អតីតគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តសៀមរាប ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម។
ចំណែកឯលោក ប៉ែន រដ្ឋា អតីតអ្នកតាក់តែងគោលនយោបាយសុខាភិបាលរបស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល៕