(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅភូមិបត់ត្រង់ ស្រុកមង្គលបូរី ក៏ដូចជា ប្រជាពលរដ្ឋធ្វើដំណើឆ្លងកាត់ បានរអ៊ូប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះថា ផ្លូវ២ខ្សែនេះ ហេតុអីពីបាកការធ្វើដំណើរម្លេះ តើពេលណាទៅបាន លោកអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត គិតគូ និងមានវិធានការជួសជុលផ្លូវលំ២ខ្សែរនេះចឹង។
ពួកគាត់បន្តថា រាល់ថ្ងៃនេះ មានភ្លៀងធ្លាក់ជាប្រចាំ មួយណាឈានចូលរដូវវស្សា ខាងមុខនេះឆាប់ៗហើយ ហើយផ្លូវលំ២ខ្សែនេះ គឺធ្វើឲ្យមានការរាំងស្ទះការធ្វើចរាចរណ៍ទៅវិញទៅមក ជាពិសេសកូនៗ សិស្សានុសិស្សរបស់ពួកគាត់ ពេលដល់ម៉ោងទៅសិក្សាម្តងៗ ធ្វើឲ្យខោឣាវ ប្រទ្បាក់ភក់ ស្រម៉េសស្រម៉ោស។
ប្រជាពលរដ្ឋដែលរស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ បានស្នើរ និងឣង្វរករ ដល់ឣជ្ញាធរខេត្តបន្ទាយមានជ័យ ជាពិសេសលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ តែម្តង មេត្តាចុះពិនិត្យ និងជួយជួសជុលផ្លូវ២ខ្សែរ ដែលនៅឣមសងខាងដងស្ទឹង ស្រុកមង្គលបូរី គួរណាស់ជួយចុះជួសជុល ឬជួយចាក់ដី លុបជង្ហុកដែលដក់ទឹក មានភក រអិល ជិះម៉ូតូ ជិះកង់មិនកើត។
ពាក់ព័ន្ធបញ្ហានេះ លោក ឡុង ពុន អភិបាលស្រុកមង្គលបូរី បានប្រាប់ភ្នាក់ងា Fresh News ថា លោកបានទទួលស្គាល់ថា នៅក្នុងស្រុកមង្គលបូរី មានផ្លូវលំ២ខ្សែរ ដែលកំពុងរងការខូចខាត់ខ្លាំងណាស់ ហើយលោកបានស្នើសុំ តាមរយៈគណកម្មាធិការរួចហើយ ដើម្បីចូលទៅដល់ លោកអភិបាលខេត្ត ហើយរង់ចាំការអនុវត្តន៍តែប៉ុណ្ណោះ។
លោកបន្តថា ឥឡូវនេះមានសប្បុរសជនបានជួយថ្ម ១២ឡានហើយ ដល់ឃុំរហាត់ទឹក ហើយកំពុងចាកថ្ម គ្រួស ជួសជុលបន្តបន្ទាប់ ព្រោះផ្លូវនេះវាមានតូច និងចំងាយខ្លី ដូច្នេះខាងអាជ្ញាធរស្រុក មានសមត្ថភាព និងកៀងគរដល់ សប្បុរសជននានា រស់នៅមូលដ្ឋានបាន៕