(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk កាលពីចុងសប្តាហ៍មុននោះ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជើងចាស់ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានប្រតិកម្មទៅនឹង អ្នកវិភាគតាមវិទ្យុបរទេសមួយចំនួន ដែលចង់ឱ្យកម្ពុជារៀនសូត្រពីនយោបាយវៀតណាម ជាពិសេសនយោបាយការបរទេស ខណៈដែលវៀតណាមមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក។

លោក ម៉ារ យ៉ារិទ្ធ បានលើកអំណះអំណាងអំពីកំណែទម្រង់របស់កម្ពុជា ដែលធ្វើឡើងជាបន្តបន្ទាប់ ទាំងនយោបាយផ្ទៃក្នុង និងការបរទេស ដែលធ្វើឱ្យកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ និងការពារខ្លួនអំពីការរអិលធ្លាក់ទៅក្នុងគ្រោះមហន្តរាយសង្គ្រាមជាថ្មី។

សូមស្តាប់ និងទស្សនាការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធ ដូចខាងក្រោម៖