(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk កាលពីចុងសប្តាហ៍មុននោះ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជើងចាស់ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានយល់ឃើញថា វៀតណាម មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយសារតែប្រវត្តិឈឺចាប់ពីអតីតកាល។

លោកបានលើកឡើងថា ក្នុងការបង្កើនកម្រិតការទូតថ្មី ក្នុងពេលខាងមុខនេះ វៀតណាមចង់ឱ្យសហរដ្ឋអាមេរិកបង្ហាញឱ្យខ្លួនឃើញជាមួយមុនសិន អំពីអត្ថប្រយោជន៍នៃទំនាក់ទំនងនេះ និងការផ្តល់ជូនណាមួយ មុននឹងខ្លួនដើរនយោបាយរួមគ្នាជាមួយអាមេរិក។

សូមស្តាប់ និងទស្សនាការវិភាគរបស់ លោក ម៉ារ យ៉ារិទ្ធ៖