(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍មុននេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យសាស្ត្រនយោបាយ បានលើកឡើងថា ការបង្កើនទំនាក់ទំនងរវាងអាមេរិក និងវៀតណាម គឺធ្វើឡើងក្នុងគោលដៅតែមួួយគត់ គឺការទប់ស្កាត់ឥទ្ធិពលរបស់ចិន នៅក្នុងតំបន់អាស៊ី។

ការលើកឡើង​នេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងវៀតណាម បានប្តេជ្ញាដំឡើងកម្រិតទំនាក់ទំនងថ្មី ដើម្បីក្លាយជាដៃគូយុទ្ធសាស្ត្រ ក្រោយទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken កាលពីសប្តាហ៍មុន។

បិតាប្រជាធិបតេយ្យសហរដ្ឋអាមេរិក និងវៀតណាមជាប្រទេសកុម្មុយនីស្ត គឺជាសត្រូវប្រវត្តិសាស្ត្រ កាលពីអំឡុងប្រមាណជាង ៦០ឆ្នាំមុន ដែលប្រទេសទាំងមានផ្ទុះសង្គ្រាមជាមួយគ្នា គ្រាដែលសហរដ្ឋអាមេរិកចូលជួយវៀតណាមខាងត្បូង។ សហរដ្ឋអាមេរិក និងវៀតណាម ក៏ចាប់ផ្តើមបង្កើនទំនាក់ទំនងល្អឡើងវិញ គ្រាដែលវៀតណាមមានបញ្ហាជាមួយចិន ជុំវិញរឿងសមុទ្រចិនខាងត្បូង។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមថា ទំនាក់ទំនងរវាងអាមេរិក និងវៀតណាម កើតឡើងដោយសារបញ្ហាភូមិសាស្ត្រនយោបាយសុទ្ធសាស្ត្រ គឺដើម្បីប្រជែងជាមួយឥទ្ធិពលចិន នៅតំបន់អាស៊ីនេះ។ សហរដ្ឋអាមេរិក ធ្លាប់បាននិយាយហើយថា ចិនគឺជាមហាអំណាចសើរើនិយម ហើយការរះឡើងរបស់ចិន គាត់អាចនឹងបាត់បង់សិទ្ធិអំណាច។

សូមទស្សនា និងស្តាប់ការវិភាគរបស់ លោកបណ្ឌិត យង់ ពៅ ដូចទៅ៖