(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា ​Fresh Talk នាចុងសប្តាហ៍មុននេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាបង្អែម ដែលសហរដ្ឋអាមេរិក ចង់លើកឡើងនៅក្នុងប្រទេសណាមួយប៉ុណ្ណោះ។

ការលើកឡើងនេះ បានធ្វើឡើងក្រោយពេល Fresh Talk បានចោទជាសំណួរអំពីថាតើអ្វីជាប្រជាធិបតេយ្យរបស់អាមេរិក? ព្រោះសហរដ្ឋអាមេរិកតែងតែ តែងដាក់សម្ពាធលើប្រទេសមួយចំនួន ទាក់ទងនឹងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែពេលនេះខ្លួនបែរជា ពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដែលជាប្រទេសកុម្មុយនីស្តទៅវិញ។

សូមទស្សនា និងស្តាប់ការលើកឡើងរបស់បណ្ឌិត យង់ ពៅ ដូចតទៅ៖