(ព្រះសីហនុ)៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានចុះធ្វើរដ្ឋបាលចំហរស្ថិតនៅ ភូមិថ្មីក្រុម១០ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ តាក រៀម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យទាំង៤នាក់ រួមមាន៖

១៖ ជនសង្ស័យឈ្មោះ ជា ចាន់ធី ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ស្រុកកំណើត ស្រុកថ្មសរ ខេត្តកោះកុង
២៖ ជនសង្ស័យឈ្មោះ លី ខ្មៅ ភេទប្រុស ឆ្នាំកំណើត ១៩៩៦ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិ ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត ខេត្តកំពង់ឆ្នាំង
៣៖ ជនសង្ស័យឈ្មោះ មាច ស្រីណេ ភេទស្រី ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត ខេត្តកំពង់ចាម
៤៖ ជនសង្ស័យឈ្មោះ ហែម មុំ ភេទស្រី ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅក្រុម១០ ភូមិ ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងរួមមាន៖ ១-ម្សៅក្រាមព៌ណសថ្លាសង្ស័យសារឆាតុញៀនចំនួន ១០០ កញ្ចប់, ២-ដាវចំនួន ០២ ដើម, ៣-សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និង៤- ទូរស័ព្ទដៃចំនួន០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕