(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៥.៨លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៧ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៧ពាន់នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣៖

* វៀតណាម ឆ្លងចំនួន ១១,៥៤៤,៧៧៧ (ស្លាប់ ៤៣,១៨៧នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៧៦៣,៩៤០នាក់ (ស្លាប់ ១៦១,១៧៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០៦៦,៨៧៧នាក់ (ស្លាប់ ៣៧,០១១នាក់)
* ថៃ ឆ្លងចំនួន ៤,៧២៩,៤០២នាក់ (ស្លាប់ ៣៣,៩៤២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,០៨៧,៩៦៤នាក់ (ស្លាប់ ៦៦,៤៤៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,៣៤០,៧៧៩នាក់ (ស្លាប់ ១,៧២៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៤,៣៤៩នាក់ (ស្លាប់ ១៩,៤៩០នាក់)
* ព្រុយណេ ឆ្លងចំនួន ២៨៥,៧៤០នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៨,០៦៩នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៨,៧៣១នាក់ (ស្លាប់ ៣,០៥៦នាក់)៕