(ព្រះសីហនុ)៖ នៅវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យឆេះអគារមួយកន្លែង នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយ។
សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានអគ្គិភ័យនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញអន្ដរាគមន៍ភ្លាមដើម្បីបាញ់ទឹកពន្លត់ និងទប់ស្កាត់ការរីករាលដាល។
យ៉ាងណាមិញ សម្រាប់មូលហេតុ ដែលនាំឲ្យមានអគ្គិភ័នេះ រួមទាំងស្ថានភាពមនុស្សនៅខាងក្នុងអគារ ឬយ៉ាងណានោះ សមត្ថកិច្ចជំនាញមិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុងអន្ដរាគមន៍៕