(បន្ទាយមានជ័យ)៖ លោក វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨០៧ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍អូសាយចំនួន០៤នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ស៊ូ ពុទ្ធា នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាសឹករងស្រុកថ្មពួកចំនួន០២នាក់ បានចុះល្បាត ត្រួតពិនិត្យ នៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត រហូតមកដល់ ត្រង់ចំណុចដើមអង្រ្គងលិច ក៏ប្រទះឃើញ បង្អាក់ដំណើរឃាត់ខ្លួន ទប់ស្កាត់ពលករបម្រុងឆ្លងដែនទៅប្រទេសថៃ សរុបចំនួន៨នាក់ (ស្រី០៤នាក់) ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងសំរោង ឃុំគោកមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ថា បន្ទាប់មកកម្លាំងប៉ុស្តិ៍អូរសាយ បានធ្វើកិច្ចសន្យា រួចហើយបញ្ជូនពលករទាំងអស់ ទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀត របស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីធ្វើការសួរនាំ និង អនុវត្តន៍ទៅតាមនីតិវិធី។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឡុង សំណាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំបាញ់បោកមេខ្យល់ ដែតែងតែបញ្ចុះបញ្ជូល នាំពលករឆ្លងដែនខុសច្បាប់ ទាំងប្រថុយប្រថាន ដោយមិនគិតពីសុខសុវត្ថិភាព និង ខាតបង់ប្រាក់កាសជាបន្តបន្ទាប់៕