(ភ្នំពេញ)៖ លោក ម៉ៅ ស៊ីថា ប្រធានបណ្តាញយុវជនខ្មែរមហានគរ បានលើក​ឡើង​​ថា ការចូលរួមសកម្មភាពនានាជាមួយទណ្ឌិត សម រង្ស៉ី គឺជាទង្វើខុស​ច្បាប់។ លោក បានអំពាវនាវប្រជាជនខ្មែរឈប់ចាញ់បោកមនោគមវិជ្ជាខ្មៅកខ្វក់ ជ្រុលនិយមរបស់ក្រុមជនក្បត់ជាតិតជំនាន់ សម រង្ស៉ី។

លោក ម៉ៅ ស៊ីថា គឺជាយុវជនមួយរូប ដែលធ្លាប់បានធ្វើបាតុកម្ម និងសកម្មភាព​តវ៉ា​ប្រឆាំងរាជរដ្ឋាភិបាលដ៏សកម្មមួយរូប ក្រោមការអូសទាញ និងបញ្ជាពី​សំណាក់ទណ្ឌិត សម រង្ស៉ី។

លោក ម៉ៅ ស៊ីថា បានរំលឹកថា សកម្មភាពរបស់ខ្លួនមិនបានជាប្រយោជន៍ដល់​សង្គមនោះឡើយ។ ដោយមើលឃើញថា សកម្មភាពក្រោមការដឹកនាំរបស់ទណ្ឌិត សម រង្ស៉ី គ្មានប្រយោជន៍សម្រាប់សង្គមនេះហើយទើបយុវជនជាច្រើន ឈប់បម្រើសកម្មភាពនយោបាយខ្មៅរបស់ សម រង្ស៉ី ហើយងៀកមកគាំទ្ររាជរដ្ឋាភិបាល។

លោក ម៉ៅ ស៊ីថា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ដែលនៅលង់ជឿលើនយោបាយដឹកមុខដោយទណ្ឌិត សម រង្ស៉ី ត្រូវពិចារណាឡើងវិញ ហើយត្រូវបញ្ឈប់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជាតិ៕