(ភ្នំពេញ)៖ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាអគ្គនាយក ក្រុមហ៊ុន សាន់ & មូន គ្រុប និងភរិយា អ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងបុត្រ និងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងលោកជំទាវ ឯកឧត្តម លោកជំទាវ តំណាងស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលអញ្ជើញចូលរួមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការសណ្ឋាគារ «សាន់ & មូន រីវើសាយ» នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ឯកឧត្តម ឯកអគ្គរដ្ឋទូត និងលោកជំទាវ ឯកឧត្តម លោកជំទាវ តំណាងស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងអន្តរជាតិ និងសហការីទាំងអស់នៃក្រុមហ៊ុន សាន់ & មូន គ្រុប ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងរៀបចំកម្មវិធីនេះឲ្យប្រព្រឹត្តទៅដោយរលូន។ ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះផងដែរ ខ្ញុំបាទសូមបួងសួងដល់ទេព្តាថែរក្សាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ សូមជួយថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនដល់ភ្ញៀវកិត្តិយសទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»