(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) បានរៀបចំកម្មវិធីជជែកអំពីធុរកិច្ចលើកទី៤ ស្តីពីប្រតិបត្តិការបរធនបាលកិច្ចពាក់ព័ន្ធនឹងសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) នៅក្នុងប្រតិបត្តិការលក់-ទិញអចលនទ្រព្យ ជូនដល់សាស្ត្រាចារ្យផ្នែកច្បាប់ និងនិសិត្សនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងមេធាវី មន្ត្រីជំនាញផ្នែកច្បាប់ប្រចាំក្រុមហ៊ុន សហគ្រិន និងនិយោជិត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

កម្មវិធីជជែកអំពីធុរកិច្ចលើកទី៤នេះធ្វើឡើងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក គង់ ផល្លៈ តំណាងលោក ហោ ប៉េង សាកលវិធ្យាការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង៕