(បន្ទាយមានជ័យ​)៖​ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ នាថ្ងៃទី២​៣ ខែមេសា​ ឆ្នាំ២០២៣​ បានជួបសំណេះសំណាលជាមួយក្រុមការងារមូលដា្ឋនឃុំ-ស្រុក ប្រធាន-អនុប្រធានចុះមូលដា្ឋនឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក​។

លោក បោន ប៊ិន រួមនឹងក្រុមការងារ​ក៏បានចុះពិនិត្យទីតាំងដែលត្រូវសាងសង់ទីស្នាក់ការគណបក្សប្រជាជនស្រុកថ្មី និងពិនិត្យមើលទីតាំងសម្រាប់សាងសង់ស្នាក់ការគណបក្សឃុំស្រះជីក និងបន្តចុះពិនិត្យក្រុមការងារកំពុងសាងសង់ទីស្នាក់ការគណបក្សប្រជាជនឃុំស្ពានស្រែង ក្នុងស្រុកភ្នំស្រុកផងដែរ៕