(កំពង់ធំ)៖ លោក ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានណែនាំដល់សមាជិក-សមាជិកា និងក្រុមការងារគណបក្សត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដើម្បីទទួលបានការគាំទ្រពិតប្រាកដពីប្រជាពលរដ្ឋ និងជាញជ័យយកជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ។
ការណែនាំធ្វើឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ដែលមកពីឃុំចំនួន៤ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។
លោក ថា យ៉ាវ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិកាថ្មីដែលបានប្រកាសបញ្ចូល និងប្តេជ្ញាចិត្តក្នុងការរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីពេលនេះតទៅ ហើយសមាជិក-សមាជិកាថ្មីទាំងអស់ត្រូវខិតខំសក្សាស្វែងយល់បន្ថែមទៀតពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសខ្លឹមសាររបស់មហាសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
លើសពីនេះ លោកបានលើកឡើងពីការខិតខំរបស់គណបក្សដែលតែងតែគិតគូជានិច្ចអំពីសុខទុក្ខ សុខុមាលភាពរបស់សមាជិក-សមាជិកាគ្រប់រូប និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ហើយទីណា ឬសមាជិកសមាជិកា ឬប្រជាពលរដ្ឋណាម្នាក់ មានទុក្ខលំបាក ទីនោះមានវត្តមានគណបក្សប្រជាជនកម្ពុជានិច្ច ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
លោក ថា យ៉ាវ បានណែនាំដល់សមាជិក-សមាជិកា និងក្រុមការងារគណបក្សត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដើម្បីទទួលបានការគាំទ្រពិតប្រាកដពីប្រជាពលរដ្ឋ ឈានទៅទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
គួរបញ្ជាក់ថា ពីធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ក្នុងឱកាសនេះ ចំនួន៨១០នាក់ មកពីឃុំ៤ រួមមានឃុំកំពង់ចិនជើង ៣០១ ឃុំកំពង់ចិនត្បូង ១៥៥ ឃុំម្សាក្រង ១៤០ ឃុំប្រឡាយ ២១៤ ហើយក៏ទទួលបាននូវថវិកាម្នាក់ចំនួន៥០,០០០រៀល៕