(កំពង់ចាម)៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសបេក្ខភាពតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដើម្បីត្រៀមឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ការប្រកាសនេះធ្វើឡើងក្នុងសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ចាម នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

បេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិសម្រាប់មណ្ឌលកំពង់ចាមមានចំនួន១០រូប រួមមាន៖

១. លោក យឹម ឆៃលី
២. លោក ខៀវ កាញារីទ្ធ
៣. ប៉ាន សូរស័ក្តិ
៤. លោក វេង សាខុន
៥. លោក ហង់ជួន ណារ៉ុន
៦. លោក លូ គឹមឈន់
៧. លោក លន់ លឹមថៃ
៨. លោក ងួន សុជាតិ
៩. ម៉ា ឈឿន
១០. ណៅ ធួក

បញ្ជីបេក្ខជនបម្រុងចំនួន១០រូប រួមមាន៖
១. លោកស្រី កុល ធារិន
២. លោក ចាន់ ផល្លី
៣. លោក ងួន ស៉ីមអាន
៤. លោកស្រី ស្រី គឹមឆយ
៥. លោកស្រី ខុង ស៊ុនអេង
៦. លោក អ៉ី សំអុល
៧. លោក ស្លេះ ពុនយ៉ាម៉ីន
៨. លោក ជា សំណាង
៩. លោក ឈួន វិន
១០. លោក អ៊ុក ប្រជា

អង្គសន្និបាតបានប្តេជ្ញា និងសម្រេចចិត្តយ៉ាងមុតមាំក្នុងការពង្រឹងនូវសមាជិកបក្សរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ និងកសាងផែនការយុទ្ធសាស្ត្ររបស់ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សខេត្តកំពង់ចាម គឺធ្វើយ៉ាងណាខិតខំរក្សាប្រៀបឈ្នះ និងដើម្បីបន្តពង្រីកក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

អង្គសន្និបាតក៏បានផ្សព្វផ្សាយ និងដាក់ចេញនូវទិសដៅការងាររបស់គណបក្ស និងកិច្ចការមួយចំនួនដែលត្រូវអនុវត្តចំពោះមុខ និងបានផ្តល់នូវផែនការលម្អិតជាគន្លឹះក្នុងការអនុវត្តជាក់ស្តែង ដើម្បីបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ទាំងផែនការសកម្មភាពមុនយុទ្ធនាការក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោតធ្វើយ៉ាងណាសម្រេចទទួលបានជោគជ័យ៕