(ព្រះសីហនុ)៖ អតីតអនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោក ស៊ូ សាវ៉ាត បានស្ម័គ្រចិត្តចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយលាកអស់ជំនឿតទៅទៀតនឹងគណបក្សភ្លើងទៀនតទៅទៀត។
ការណ៍ដែលស្ម័គ្រចិត្តចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានេះ ដោយសារលោក ស៊ូ សាវ៉ាត មើលឃើញពីការដឹកនាំយ៉ាងត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយមានតែគណបក្សប្រជាជនកម្ពុជាទេដែលមានគុណបំណាច់យ៉ាងធំធេងចំពោះប្រទេសជាតិ។
លោក ស៊ូ សាវ៉ាត ក៏បានប្ដេជ្ញាអនុវត្តតាមកម្មវិធីនយោបាយ និងលក្ខខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា។
លោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សមាជិកគណបក្សថ្មីរូបនេះ។
លោកប្រធានគណបក្សខេត្តក៏បានចាត់ទុកការចុះចូលជាមួយគណបក្សនេះគឺជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ពិសេសគឺដើម្បីចូលរួមការពារសន្តិភាព ស្ថិរភាព បន្តការអភិវឌ្ឍប្រទេសជាតិ និងការពារសមិទ្ធផលជាតិដែលសម្រេចបានកន្លងមក៕