(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រឡងជ្រើសរើស សិស្សនិស្សិត ដែលមានបំណងចង់ចូលទៅបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្រ្ដីរាជការស៊ីវិល និងក្របខ័ណ្ឌមន្រ្ដីពន្ធនាគារ សម្រាប់ឆ្នាំ២០១៦ ចំនួន៤៥១នាក់ ដើម្បីបម្រើការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ រដ្ឋាបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្ត។
ក្រសួងមហាផ្ទៃបានឲ្យដឹងទៀថា ការចែក និងទទួលពាក្យសុំចុះឈ្មោះប្រឡង មានចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ខណៈការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃទាំងស្រុង៖