(ស្វាយរៀង)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោក ចំរើន វ៉ាន់ថា អនុប្រធានក្រុមការងារចុះជួយស្រុកស្វាយទាប តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្វាយទាប បានដឹកនាំក្រុមការងារ ចុះជួយឃុំទាំង៤ ចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប។

កិច្ចប្រជុំ ធ្វើឡើងដោយផ្តោតលើកិច្ចការសំខានៗដូចខាងក្រោម៖

១៖ អានសេចក្តីសម្រេចកែសម្រួលបញ្ជីឈ្មោះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្វាយទាប

២៖ ត្រួតពិនិត្យលទ្ធផលការងារ ដាក់ចេញផែនការសកម្មភាព និង ជំរុញការអនុវត្តផែនការយុទ្ធសាស្រ្ត ឆ្ពោះទៅដណ្តើមជោគជ័យក្នុងការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣

៣៖ ស្តាប់មតិចូលរួម និងសំណូមពររបស់តំណាងស្រុក ឃុំ និងភាគីពាក់ព័ន្ធលើការងារសេវាសាធារណ: ហេត្ថារចនាសម្ព័ន្ធនិងសន្តិសុខសុវត្ថិភាព នៅមូលដ្ឋាន

៤៖ ត្រៀមផែនការសកម្មភាព និងកំលាំងស្នូលសម្រាប់យុទ្ធការឃោសនាបោះឆ្នោតពិសេសលើពិធីបើកនិងបិទយុទ្ធនាការឃោសនាក្នុងខែកក្កដាខាងមុខ។

កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីសមាជិក ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ និងក្រុមការងារចុះជួយឃុំសរុប ៦៥នាក់៕