(ភ្នំពេញ)៖ ទីស្ដីការគណៈរដ្ឋមន្រ្ដី បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រឡងជ្រើសរើស និស្សិតមន្រ្ដីរាជាការទាំង ២ភេទ ចូលទៅបម្រើការងារក្នុងក្របខណ្ឌ ទីស្ដីការគណៈរដ្ឋមន្រ្ដីចំនួន៧៣នាក់។

យោងតាមសេចក្ដីប្រកាស របស់ទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦បានឲ្យដឹងថា សិស្សនិស្សិត មន្រ្ដីរាជាការទាំង២ភេទ ត្រូវយកទៅបម្រើការងារលើមុខជំនាញនីតិសាស្ដ្រ និងរដ្ឋបាលសាធារណៈចំនួន៣៨រូប, មុខជំនាញ សេដ្ឋកិច្ច ហិរញ្ញាវត្ថុ និងគណនេយ្យ ចំនួន១៥រូប, មុខជំនាញទំនាក់ទំនងអន្ដរជាតិ ១០រូប និងមុខជំនាញព័ត៌មានវិទ្យា១០រូប។
 
លក្ខណ្ឌនៃការជ្រើសរើសបេក្ខជនទាំង ២ភេទត្រូវមាន៖
- សញ្ជាតិខ្មែរ
- មានអាយុតិចជា៣០ឆ្នាំ (សម្រាប់និស្សិត) និងតិចជាង៤៥ឆ្នាំ (សម្រាប់មន្រ្ដីរាជការ)
- មានសញ្ញបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ។

បេក្ខជនត្រូវបំពេញសំណុំលិខិត និងដាក់ពាក្យសុំចុះឈ្មោះប្រឡង នៅនាយកដ្ឋានបុគ្គលិក នៃទីស្ដីការគណៈរដ្ឋមន្រ្ដី (អគាថ្មី ជាន់ទី៤ តាមបណ្ដោយផ្លូវកម្ពុជាក្រោម) ជារៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ ហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥៖០០នាទី។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្ដ្រីទាំងស្រុង៖