(ភ្នំពេញ)៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញទ័ពពិសេស រួមគ្នារវាងវរសេនាតូចពិសេសប្រឆាំងភេរវកម្ម កងពលតូចលេខ៧០ និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដោយក្រុមគ្រូបង្គោលបញ្ជាការដ្ឋានសង្រ្គាមពិសេស នៃកងទ័ពជេីងគោកសាធារណរដ្ឋកូរ៉េ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។

ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញទ័ពពិសេសនេះ ធ្វេីឡេីងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

នៅចុងបញ្ចប់នៃកម្មពិធី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានចែកជូនវិញ្ញាបនបត្រ ដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញទ័ពពិសេសនេះផងដែរ៕