Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តកំពង់ស្ពឺ ធ្វើពិធីប្រកាសមុខតំណែងថ្មី ប្ដូរនាយកក្រឡាបញ្ជី ទៅជាប្រធានលេខាធិការដ្ឋាន តុលាការខេត្ត

13-07-2016 11:43

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៦ តុលាការខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ លោក ច័ន្ទ សត្ថា អគ្គនាយករងកិច្ចការរដ្ឋបាល នៃក្រសួងយុត្តិធម៌ តំណាងលោករដ្ឋមន្ត្រីក្រសួងយុត្តធម៌បានអញ្ជើញ ចូលរួមក្នុងពិធីប្រកាសប្ដូរមុខតំណែងនេះដែរ លោក ស៊ន វិរៈ ពីនាយកក្រឡាបញ្ជី ទៅជាប្រធានលេខាធិការដ្ឋាននេះ ។

ការប្រកាសប្តូរតំណែងមន្រ្តីតុលាការខាងលើនេះ បានធ្វើឡើង គឺដើម្បីជាប្រយោជន៍របស់លេខាធិការដ្ឋាន រដ្ឋបាលតុលាការ ទើបរាជរដ្ឋាភិបាល នៃកម្ពុជា បានចេញនូវអនុក្រឹតលេខ អនក្របក ចុៈថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ លេខាធិការដ្ឋានសាលាដំបូង ដើម្បីកំណត់អំពីតួនាទី ភារកិច្ច ធានាគុណភាព ប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់ សេវា និងបង្កើនការជឿជាក់ទុកចិត្ត ពីប្រជាពលរដ្ឋក្នុងវិសយ័យុត្តិធម៌។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា នេះជាវិវឌ្ឍន៏ថ្មី ដែលខាងតុលាការក្នុងការសម្របសម្រួលដល់បងប្អូន ប្រជាពលរដ្ឋ ដែលកកស្ទះសុំរឿងកន្លងមក ហើយលេខាធការដ្ឋានក៏ជាផ្នែកមួយ នៃការសម្រួលដល់កំណែទំរង់ វិស័យយុត្តិធម៌ដែរ។ លោកអភិបាលខេត្ត បន្តស្នើសុំឲ្យលោក ស៊ន វិរៈ អតីតជានាយកក្រឡាបញ្ជី ដែលត្រូវបានឡើងថ្មី ក្នុងមុខតំណែងជាលេខាធិការដ្ឋាន របស់តុលាការ ធ្វើការងារឲ្យមានតម្លាភាពរវាងស្ថាប័នតុលាការ និងយុត្តិធម៌សម្រាប់ពលរដ្ឋ ជាពិសេសលេខាធិការដ្ឋាន មិនត្រូវកាន់ តែត្រា តែមិនបានអញ្ជើញមកធ្វើការ ឬបាត់មុខញឹកញាប់ ដែលប៉ះពាល់ ដល់សតិអារម្មណ៍ជាមួយតុលាការដែរ។

លោក ចន្ទ័ សត្ថា អគ្គនាយករងកិច្ចការរដ្ឋបាលនៃក្រសួងយុត្តិធម៌ បានថ្លែងថា ក្រសួងយុត្តធម៌អនុវត្តនយោបាយកំណែទម្រង់ស៊ីជំម្រៅ ប្រព័ន្ធយុត្តិធម៌ដែលជាផ្នែកស្នូលមួយ នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល។

លោកអគ្គនាយករង បានបន្តថា ក្រសួងយុត្តិធម៌បានបង្កើតឲ្យមានអង្គភាពរដ្ឋបាលតុលាការសម្រាប់ជម្រះក្តីគ្រប់ជាន់ថ្នាក់ ហើយការ ដាក់ឲ្យដំណើរការអង្គភាពរដ្ឋបាលទាំងនេះ គឺការចាប់ផ្តើមសំខាន់មួយ ជាដំណាក់ថ្មីមួយ លើការងារកំណែទំរង់ប្រព័ន្ធយុត្តិធម៌ ក្នុងកសាង ​ពង្រឹងក្របខណ្ឌគតិយុត្ត សម្រាប់អង្គការតុលាការ និងអយ្យការ ក៏ដូចជាតម្រូវការចាំបាច់ចំពោះមុខក្នុងការពង្រឹង យន្តការគ្រប់គ្រង ការងាររដ្ឋបាលនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដើម្បីធានាគុណភាព ប្រសិទ្ធិភាព តម្លាភាព បង្កើនជំនឿចិត្តសម្រាប់ ពលរដ្ឋមកលលស្ថាបន័តុលាការ៕