(ភ្នំពេញ)៖ លោក យោ ចាន់ធូ គឺជាអតីតអ្នកគាំទ្រដ៏ងុបងល់មួយរូបលើគណបក្សប្រឆាំង ដឹកនាំដោយជនក្បត់ជាតិសមរង្ស៉ី។ ជាពិសេសកាលពីឆ្នាំ២០១៣ លោក យោ ចាន់ធូ បានចូលរួមធ្វើបាតុកម្មយ៉ាងប្តូរផ្តាច់នៅតាមតំបន់នានាក្នុងរាជធានីភ្នំពេញ រួមទាំង​បាតុ​កម្មលើផ្លូវវេងស្រេងផងដែរ។

បន្ទាប់ពីលង់ជឿតាមសម្តីអូសទាញរបស់ជនក្បត់ជាតិបង្កបញ្ហាចំពោះប្រទេសជាតិ លោក យោ ចាន់ធូ បានសម្តែងការសោកស្តាយចំពោះការគិតខុសរបស់ខ្លួន។ ពេលនេះ លោក ចន្ធូ បានមើលឃើញថា នយោបាយដឹកនាំដោយជនក្បត់ជាតិតជំនាន់ សម រង្ស៉ី មិនបាននាំប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជានោះឡើយ។ ជាពិសេស​ជននេះ ធ្វើនយោបាយគ្មានការទទួលខុសត្រូវ ដឹកនាំអ្នកគាំទ្រធ្វើសកម្មភាពខុស​ច្បាប់នានា ហើយពេលមានបញ្ហាក៏រត់យករួចខ្លួន ទុកឱ្យអ្នកគាំទ្រមានបញ្ហា។

ពេលនេះលោក យោ ចាន់ធូ បានភ្ញាក់រលឹក ហើយបានមើលឃើញច្បាស់ពីសារជាតិ​នយោ​បាយពិសពុលរបស់ជនក្បត់ជាតិ សម រង្ស៉ី ហើយក៏បានមើលឃើញពីការដឹកនាំដ៏​ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលនាំមកនូវភាពរីក​ចម្រើនសម្រាប់ជាតិ និងប្រជាជន។

លោក យោ ចាន់ធូ បានមើលឃើញថា សកម្មភាពនយោបាយដ៏ខុសឆ្គងដឹកនាំដោយ​ជន​ក្បត់ជាតិ សម រង្ស៉ី កាលពីឆ្នាំ២០១៣ បើសម្តេចតេជោ មិនបង្ក្រាប និងទប់ស្កាត់​ទាន់​ពេល​​វេលា​ទេនោះ មិនដឹងជាជោគវាសជាតិ និងប្រជាជនកម្ពុជាទៅជាយ៉ាង​ណានោះឡើយ។

យុវជនដែលធ្លាប់ចាញ់ការឧបាយកលនយោបាយទុច្ចរិតរបស់ទណ្ឌិត សម រង្ស៉ី រូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនឈប់ជឿតាមនយោ​បាយរបស់ជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួក ដែលនាំឱ្យមានវិប្បដិសារី៕