(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ដោយមានការអនុញ្ញាតពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការប្រគល់ម៉ូតូ ចំនួន០៣គ្រឿង ពាក់ព័ន្ធករណីលួច ដែលរកឃើញនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ជូនជនរងគ្រោះចំនួន០៣នាក់វិញ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជនរងគ្រោះដែលទទួលបានម៉ូតូ៖
*ទី១៖ ឈ្មោះ នាង ស្រីណាង អាយុ២០ឆ្នាំ ដែលបានបាត់ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ មិនទាន់ដាក់ផ្លាកលេខ នៅចំណុចផ្ទះលេខ១៦៣ ផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣
*ទី២៖ ឈ្មោះ រ៉ង សារាជ អាយុ១៨ឆ្នាំ ដែលបានបាត់ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JC-2574 នៅចំណុចផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣
*ទី៣៖ ឈ្មោះ ឃាង ស័ក្តណា អាយុ១៩ឆ្នាំ ដែលបានបាត់ម៉ូតូម៉ាកHonda Click ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-7858 នៅចំណុចផ្លូវម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
បច្ចុប្បន្នម៉ូតូចំនួន០៣គ្រឿង សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះទាំង៣នាក់ ដើម្បីយកទៅប្រើប្រាស់ជាប្រចាំថ្ងៃវិញ៕